ប្រេងប្រអប់លេខស្វ័យប្រវត្ត

ប្រេងប្រអប់លេខស្វ័យប្រវត្តប្រើបច្ចេកវិទ្យា យូអែសស៊ីនបេស ជួយឲ្យប្រេងប្រអប់លេខស្វ័យប្រវត្តមានគុណសម្បត្តិនៅក្នុងការការពារប្រតិកម្មជាមួយអ៊ុកស៊ីសែនបានយ៉ាងល្អ និងមានសារធាតុបង្កើនគុណភាពដូចតទៅ

  • សារធាតុការពារប្រតិកម្មជាមួយអ៊ុកស៊ីសែន
  • ការពារពពុះក្នុងប្រេង ការកើតពពុះក្នុងប្រេងរំអិលជារឿងដែលមិនគួរឲ្យកើត ព្រោះវាធ្វើឲ្យប្រសិទ្ធិភាពរំអិថយចុះ អាស្រ័យហេតុនេះមានការបន្ថែមសារធាតុគីមីមួយចំនួនដើម្បីការពារការកើតពពុះនៅក្នុងប្រេង ដែលបណ្តាលមកពីគ្រឿងក្នុងបានកូរវាដោយល្បឿនលឿន
  • សារធាតុការពារកម្លាំងសង្កត់ខ្លាំង

គុណសម្បត្តិនេះត្រូវការចាំបាច់បំផុត សម្រាប់ប្រេងរំអិលដែលយកទៅប្រើក្នុងស្ថានភាពដែលរអិលបែបពាក់កណ្តាល និងក្នុងស្ថានភាពដែលមានកម្លាំងសង្កត់ខ្លាំង ដែលនឹងធ្វើឲ្យមានលំនឹងប្រឈមនឹងកម្លាំងខ្លាំងនិងកម្តៅខ្ពស់ គុណសម្បត្តិទាំងអស់នេះបានមកពីការបន្ថែមនូវសារធាតុ EP ប្រេងប្រអប់លេខស្វ័យប្រវត្តឬ ATF (Automatic Transmission Fluid) ដែលធ្វើការច្រើនប្រការក្នុងប្រព័ន្ធបញ្ជូនកម្លាំង អាស្រ័យហេតុនេះអ្នកផលិតរថយន្តបានកំណត់ប្រភេទប្រេង ATF ដោយចំពោះ

ដោយហេតុថាវាមានគុណសម្បត្តិក្នុងការធ្វើកាងារខាងក្នុងប្រព័ន្ធប្រអប់លេខស្វ័យប្រវត្ត ដើម្បីធ្វើឲ្យប្រព័ន្ធធ្វើការបានយ៉ាងត្រឹមត្រូវ ប្រេង ATF នឹងមានភាពខុសគ្នាជាមួយប្រេងប្រអប់លេខទូទៅយ៉ាងខ្លាំង(ប្រេងប្រអប់លេខទូទៅនឹងរអិលប្រព័ន្ធអ័ក្សនិងប្រព័ន្ធប្រអប់លេខធម្មតា) ដោយហេតុថាស្ថានភាពការធ្វើការក្នុងប្រព័ន្ធប្រអប់លេខស្វ័យប្រវត្តត្រូវការ ការរអិលខ្ពស់ជាងប្រព័ន្ធលេខធម្មតា ហើយប្រព័ន្ធលេខស្វ័យប្រវត្តក៏ប្រកបទៅដោយគ្រឿងដែលត្រូវការ ការពារជាពិសេសដូចតទៅនេះគួរសិក្សាកាតាលុករបស់អ្នកផលិតរថយន្តដើម្បីពិនិត្យនិងជួសជុលយ៉ាងត្រឹមត្រូវផងដែរ

Showing all 2 results