សេវា

យូខន ផ្តល់សេវាបែបថែទាំគ្នាទៅវិញទៅមក (CARE TOGETHER)


ពួកយើងគិតពីការប្រតិបត្តិតាមគោលការនៅក្នុង គោលការ “ថែទាំទៅជាមួយគ្នា (CARE TOGETHER)” ហើយការធ្វើការផ្នែកទីផ្សារព្រមទាំងទំនាក់ទំនងបែបវាយលុក រួមទំាងថែរក្សាធុរៈកិច្ចរបស់អ្នកទៅជាមួយគ្នា ដូចដែលបានបង្ហាញនៅខាងក្រោមនេះ យើងនឹងជួយបង្កើនរយៈពេលនៅក្នុងការធ្វើការងាររបស់យាន្តយន្ត ព្រមទាំងគ្រឿងចក្រ ឧបករណ៏ របស់អ្នកឲ្យបានយូរអង្វែងឡើង ដូចនេះវាជាការ ការពារការបោះទុនព្រមទាំងឲ្យច្បាស់ថាអ្នកធុរៈកិច្ចរបស់យើងទទួលបានលទ្ធសម្រេច

1.កំណត់ឲ្យមានការជួសជុលថែរក្សាបែបថែរក្សា (Preventive Maintenance) ជានិរន្តរ៏

2.វិភាគប្រេងម៉ាស៊ីនដែលប្រើហើយដើម្បីជួយពន្យាពេលការដូរនិងសន្សំសំចៃថវិកា

3.គួរប្រមូលសំណាកប្រេងម៉ាស៊ីនដែលប្រើហើយទៅវិភាគដោយត្រូវប្រមូលសំណាកក្រោមសីតុណ្ហភាពនិងស្ថានភាពការប្រើប្រាស់ដូចគ្នាគ្រប់ពេល ដើម្បីកាត់បន្ថយការវិភាគដែលមានភាពលំអៀង

4.រក្សាទុកទំនិញនៅក្នុងកន្លែងត្រជាក់ ស្អាត និងស្ងួត បរិយាកាសដែលក្រខ្វក់ មានសំនើម និងសីតុណ្ហភាពប្រែប្រួលនឹងធ្វើឲ្យអាយុនិងគុណភាពទំនិញថយចុះ ព្រោះសីតុណ្ហភាពក្តៅឬត្រជាក់អាចធ្វើឲ្យមានការរលាយធាតុគីមី កើតមានការប្រលាក់ដោយភាពសើម និងការថយចុះនូវប្រសិទ្ធិភាពបាន

5.ប្រើប្រេងរំអិលដែលមានគុណភាពខ្ពស់ជានិច្ចព្រោះជាទូទៅ ប្រាក់ចំនាយក្នុងការទិញប្រេងរំអិលជាទូទៅទាបជាងការជួសជុលឧបករណ៏ច្រើនដង

6.បិតផ្លាកទំនិញនៅក្នុងស្តុកនិងឧបករណ៏ផ្ទេរប្រេងឲ្យត្រឹមត្រូវព្រោះប្រសិនបើប្រេងរំអិលមានការប្រឡាក់ឬលាយចូលគ្នាអាចនឹងធ្វើឲ្យគ្រឿងចក្រ ឧបករណ៏របស់អ្នកខូចខាតធ្ងន់ធ្ង

7.ហ្វឹកហាត់ជាងជួសជុលឲ្យមានជំនាញជានិច្ច បុគ្គលិករបស់អ្នកមានសារៈសំខាន់ក្នុងការជួយការពារគ្រឿងចក្រមិនឲ្យខូចខាត

8.ភាពខាប់ជារឿងសំខាន់ មិនថាខ្លាញ់គោ ប្រេងម៉ាស៊ីន ឬប្រេងប្រអប់លេខ ប្រសិនបើអ្នកប្រើប្រេងរំអិលដែលមានភាពខាប់ខ្លាំងពេកអ្នកនឹងសន្សំប្រេងបានតិចជាងហើយគ្រឿងម៉ាស៊ីននឹងតឹងខ្លាំង តែបើអ្នកប្រើប្រេងរំអិលដែលរាវខ្លាំងពេកក៏មិនអាចការពារគ្រឿងម៉ាស៊ីនតាមតម្រូវការ ហេតុនេះអ្នកគួរជ្រើសរើសប្រើប្រេងរំអិលដែលមានភាពសមស្របជាមួយការប្រើប្រាស់ ដោយប្រតិបត្តិតាមការនែនាំរបស់ OEM ជានិច្ច

9.សំនើមនៅក្នុងប្រេងរំអិលជាអ្នកធ្វើឲ្យមានផលវិបាកច្រើនជាង ដូចជា ធូលី លំអង ការប្រើតម្រងអ៊ែដែលបឺតជាតិសើម នឹងជួយកាត់បន្ថយសំនើមនឹងធ្វើឲ្យអាយុការប្រើប្រាស់គ្រឿងយន្តបានយូរ

10.ព្យាយាមតាមដានពត៌មានជានិច្ច ការនែនាំរបស់ OEM មានការផ្លាស់ប្តូរតាមភាពរីកចម្រើនរបស់បច្ចេកវិទ្យា

ខាងក្រោមនេះជារូបភាពវេចខ្ចប់ដែលយូខន ប្រើសម្រាប់ប្រមូលសំណាក់ប្រេងរំអិលទៅពិសោធនិងលទ្ធផលការវិភាគលទ្ធផលពិសោធ ហេតុនេះជឿជាក់បានថាយូខន មានការអភិវឌ្ឍនិងកែលម្អគុណភាពដើម្បីឲ្យផលិតផលដែលល្អបំផុតជានិរន្ត

บรรจุภัณฑ์ที่ Yukon ใช้สำหรับเก็บตัวอย่างน้ำมันเครื่องការវេចខ្ចប់ដែលយូខន ប្រើសម្រាប់ប្រមូលសំណាកប្រេងម៉ាស៊ីន

report

សំណាកវិភាគលទ្ធផលការពិសោធ